ថ្ងៃ ចន្ទ ១១កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័កពស ២៥៦៤ត្រូវថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២០ នៅឃុំកំពង់លួង ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបានធ្វើពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឈុន សុង ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ៅ សានក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកំពង់លួង អភិបាល-អភិបាលរងស្រុកក្រគរ លោកប្រធានមន្ទីរកសិកម្ម នាយ- នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ ក្រុមប្រឹក្សាឃុំក្បាលត្រាច កំពង់លួង ស្នាអន្សា អូរសណ្តាន់ កងកំលាំងទាំងបីប្រភេទ បរិស្ថាន និងប្រជានេសាទចូលរួមសរុប ៣០០ នាក់។ខ្លឹមសារឯកឧត្តមបានផ្សព្វផ្សាយសង្កត់ធ្ងន់លើចំណុច៖
- អនុសាសន៍៧ចំនុចរបស់សម្តេចតេជោ
- សេចក្តីជូនដំណឹងរដូវបិទនេសាទរបស់រដ្ឋបាលជលផល ។
- ប្រកាសលេខ ៤៥៨ប្រក.កសក ចុះថ្ងៃទី២២ ខែ១០ឆ្នាំ២០១២ ។
- ការពារទប់ស្កាត់បង្រ្កាបការទន្រ្ទានដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។ក្នុងឪកាសនេះ ក៍បានផ្ដល់ជូនអង្ករចំនួន ១៥០០ គីឡូក្រាម ដល់អាជ្ញាធរ ស្រុកក្រគរដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលបានមកចូលរួម។
បន្ទាប់មកឯកឧត្តមបានបន្តដំណើរទៅកន្លែងអភិរក្សជលផលកំពង់ប្រាក់ ធ្វើពិធីដុតឧបករណ៏នេសាទខុសច្បាប់ ស្បៃមុង ជានិមិត្តរូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម