មាតិកា
ពិភាក្សាពីការជម្រុញ លើការដាំបន្លែសុវត្ថិភាព និងខ្សែច្រវ៉ាក់ទីផ្សារ នៅសាល ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០២ មិថុនា ២០២០
95

ថ្ងៃអង្គារ៍១២កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ មិថុនាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំ ពិភាក្សាពីការជម្រុញ លើការដាំបន្លែសុវត្ថិភាព និងខ្សែច្រវ៉ាក់ទីផ្សារ នៅសាល ប្រជុំមន្ទីរកសិកម្ម ដោយមានការចូលរួម ពី លោក អនុប្រធានមន្ទីរ និង លោក លោកស្រី ក្រុមការងារ គម្រោងជម្រុញផលិតកម្មស្បៀង (boosting) ទទួលបន្ទុក ដំណាំបន្លែស្រុកបាកាន និង
កណ្តៀង ក្រុមការងារ ទទួលបន្ទុកសហគមន៍ ក្រុមទីផ្សារ និងក្រុមការងារASPIRE និងទីប្រឹក្សាកម្មវិធី ២០នាក់/ស្រី ០៥នាក់។ចំណុចសំខាន់នៃការពិភាក្សារួមមានៈ
១.ស្ថានភាពការដាំបន្លែ និងទីតាំងសក្តានុពល និងបរិមាណផលិត ~ទីផ្សារ ~ការផ្គត់ផ្គង់ 
២.ការប្រើប្រាស់បណ្តាញអគ្គីសនីសម្រាប់ការងារកសិកម្ម
៣.ការងារទីផ្សារ និងការប្រមូលទិន្នន័យ
៤.ការងាររីកចំរើននៃការសាងសង់ផ្ទះសំណាញ់និងចំណុចកែលំអ ៥.ការធ្វើចំណាត់ថ្នាក់និងការប្រមូលទិន្នន័យទីផ្សារបន្លែ ២២មុខ តាមទ្រង់ទ្រាយតូច~មធ្យម~ធំ ដើម្បីវិភាគតម្រូវការនិងការផ្គត់ផ្គង់ផលិតផល
៦.ការចុះកិច្ចសន្យាផ្គត់ផ្គង់ផលិតបន្លែសុវត្ថិភាព ជាមួយឈ្មួញ ឬអ្នក ប្រមូលទិញ និងចងក្រងក្រុមអ្នកប្រមូលទិញ 
៦.ការរៀបចំតុល្យភាពស្បៀងបន្លែដូចការធ្វើដំណាំស្រូវ 
៧.ការងារឡជីវឧស្ម័ន និងការប្រើប្រាស់ 
៨.ការឯកភាពលើផែនការអនុវត្តបន្តខែបន្ទាប់

ចំនួនអ្នកចូលទស្សនា
Flag Counter