មាតិកា
ពីធីប្រគល់-ទទួលនូវសំភារៈបង្ការការឆ្លងជំងឺកូវីដ១៩ ដែលឧបត្ថម្ភដោយអង្គការអាដ្រាខេត្តពោធិ៍សាត់ នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
123

ថ្ងៃពុធ១៣កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយក្រុមការងារមន្ទីរ បានចូលរួមពីធីប្រគល់-ទទួលនូវសំភារៈបង្ការការឆ្លងជំងឺកូវីដ១៩ ដែលឧបត្ថម្ភដោយអង្គការអាដ្រាខេត្តពោធិ៍សាត់ នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបាន បែង ចែកនូវសំភារៈចំនួន០៥មុខក្នុងនោះ៖ម៉ាសចំនួន១០០ប្រអប់,ជែលលាងដៃចំណុះ៥០០មីលីលីត្រចំនួន៣០០ដប,អាកុល៥០០លីត្រ,ប្រដាប់វាស់កំដៅចំនួន៨,ផ្ទាំងផ្សព្សផ្សាយ ចំនួន២៥០០ផ្ទាំងដល់អ្នកចួលរួមមកពីមន្ទីរកសិកម្ម មន្ទីរសុខាភិបាល,ការិយាល័យស្រុកប្រតិបត្តិ,ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុមផលិតកម្ម និងក្រុមទីផ្សារសរុប៥០នាក់/ស្រី ៣០នាក់។ក្នុងពេលនោះដែរបុគ្គលិកអង្គការក៍បានរៀបរាប់១.ស្ថានភាពរីករាលកូវីដ១៩ នៅប្រទេសកម្ពុជា ២.វិធានការសំខាន់នៃការទប់ស្កាត់នៃជំងឺ ៣.របៀបប្រើប្រាស់សំភារៈបង្ការការឆ្លងជំងឺដល់អ្នកចូលរួម ជាពិសេសត្រូវត្រៀមលក្ខណៈនិងទប់ស្កាត់ចាប់ពីខ្លួនរបស់អ្នក គ្រួសារ សហគមន៍ និងសង្គម ក្នុងករណីសង្ស័យសូមទំនាក់ទំនងទៅមន្ទីរសុខាភិបាល ឬទូរស័ព្ទ ទៅ១១៥ ដើម្បីសាកសួរ និងផ្តល់យោបល់។

ចំនួនអ្នកចូលទស្សនា
Flag Counter