មាតិកា
ពិនិត្យការរីកចម្រើននៃការសាងសង់ផ្ទះសំណាញ់ និងការដាំដុះដំណាំបន្លែ ក្នុងផ្ទះសំណាញ់ចំនួន៣កន្លែងនៅក្នុងស្រុកបាកាននិងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
92

ថ្ងៃពុធ១៣កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនាឆ្នាំ ២០២០ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីត្រួតពិនិត្យវាយតម្លៃ  ព្រមទាំងលោក ស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធីASPIRE ខេត្តពោធិ៍សាត់ បានចុះពិនិត្យការរីកចម្រើននៃការសាងសង់ផ្ទះសំណាញ់ និងការដាំដុះដំណាំបន្លែ ក្នុងផ្ទះសំណាញ់ចំនួន៣កន្លែងនៅក្នុងស្រុកបាកាននិងស្រុកភ្នំក្រវ៉ាញ។ ក្រុមការងារបានសង្កេតឃើញថាផ្ទះសំណាញ់បានសាងសង់រួចរាល់ ហើយកសិករកំពុង ធ្វើការបណ្តុះកូនដំណាំរៀបចំដី ត្រៀមរៀបចំប្រព័ន្ធទឹកតំណក់ និងក្រាលកៅស៊ូ គ្របរងដំណាំ។ ក្នុងពេលនោះដែរក្រុមការងារក៍បានណែនាំឲ្យកសិករដែលទទួលបានផ្ទះសំណាញ់៖ ១.ដាំដំណាំណាដែលមានតម្លៃនិងស្របតាមតម្រូវការទីផ្សារ ២. ថែរទាំនូវឧបករណ៍ និង សម្ភារៈដែលកម្មវិធី បានផ្តល់ជូន ៣.តាមដាននិងថែរទាំដំណាំឲ្យបានល្អ ហើយបើមានបញ្ហាអ្វីមួយសុំទាក់ទងមកភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រុមការងារASPIREស្រុក និង មន្រ្តីបច្ចេកទេសផ្ទាល់ក៍បាន។

ចំនួនអ្នកចូលទស្សនា
Flag Counter