ថ្ងៃពុធ១៣កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនាឆ្នាំ ២០២០ភ្នាក់ងារផ្សព្វផ្សាយឃុំស្រែស្តុករបស់កម្មវិធីASPIRE បានចុះសម្ភាសន៍និងប្រមូលទិន្នន័យមូលដ្ឋានគ្រឹះរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែបភូមិថ្មីជ័យជំនះបានគ្រប់ចំនួន៤០គ្រួសារ ដោយបានវិភាគលើស្ថានភាពកសិករ មុខរបរសំខាន់ៗ និង ប្រាក់ចំណូល មុនកសិករចូលអនុវត្តគម្រោង។ ជាពិសេសបានចុះអនុវត្តយកចំណុចឬ ទីតាំងលើផែនទីតាមផ្ទះកសិករក្នុងប្រព័ន្ធMIS តាមtablet ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម