ថ្ងៃព្រហស្បត្តិ៍១៤ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២០ លោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផល ពោធិ៍សាត់ ដោយមានការចូលរួមលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាននាយសង្កាត់ រដ្ឋបាលជលផលកំពង់លួង កងកំលាំងប្រដាប់អាវុធខេត្ត ក្រុមប្រឹក្សាឃុំអន្សាចំបក់ ប៉ូលីសប៉ុស្ដិ៍ឃុំអន្សាចំបក់ និងប្រធានប្រជាការពារភូមិកំពង់ថ្គោល បានចុះត្រួតពិនិត្យការ លួចលើកទំនប់ជីកប្រឡាយ និងឈូសឆាយទន្រ្ទានដីព្រៃលិចទឹកតំបន់០២ របស់ជនល្មើស ស្ថិតនៅចំណុច បឹងឃ្លៀប ភូមិក្បាលដំរី ឃុំអន្សារ ចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយការពិនិត្យ ជាក់ស្ដែង ឃើញថាមានការលួចជីកប្រឡាយចំនួន ០៣ ខ្សែ ដូចខាងក្រោម៖
_ មាត់ប្រឡាយ ៤ ទៅ ៦ ម៉ែត្រ ជំរៅ ២ ម៉ែត្រ ប្រវែង ៦៨៣ ម៉ែត្រ ខ្នងប្រឡាយ ៤ ទៅ ៥ ម៉ែត្រ។
_ មាត់ប្រឡាយ ២ ម៉ែត្រ ជំរៅ ២ ម៉ែត្រប្រវែង
៦៨៣ ម៉ែត្រ ខ្នងប្រឡាយ ៤ ម៉ែត្រ។
_ មាត់ប្រឡាយ ២ ម៉ែត្រ ជំរៅ ១ ម៉ែត្រប្រវែង
៦៨៣ ម៉ែត្រ ខ្នងប្រឡាយ ៣ ម៉ែត្រ។
ជាលទ្ធផល ក្រុមការងារបានឃាត់ចាប់បាន ត្រាក់ ទ័រចំនួន ០១គ្រឿងដែលកំពង់លួចឈូសឆាយដីព្រៃលិចទឹកតំបន់០២ក្នុងទីតាំងប្រឡាយ
នឹងរីឯជនល្មើសបានរត់ គេចខ្លួនបាត់។
បន្ទាប់មក ក្រុមការងារបានយក ត្រាក់ទ័រមករក្សាទុក នៅប៉ុស្ដិ៍ប៉ូលីសឃុំអន្សាចំបក់ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម