ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុំ វិមលនាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងសហគមន៍នេសាទនៅស្រុកបាកាន ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាស្រុកបាកាន អង្គការអភិវឌ្ឍននារីខ្មែរ(ANKO)
អធិការ ស្រុកបាកាន មេឃុំមេទឹក ក្រុមប្រឹក្សាឃុំស្នាមព្រះ គណកម្មការសហគមន៍នេសាទត្រាំពែរ ដីរនាត
ក្អមសំណ ព្រែកក្រ ។
- ចំពោះបញ្ហាប្រឈមធំៗបានដោះស្រាយ បានមួយចំនួនធំហើយ នៅសល់តិចតួចនិងដោះស្រាយបន្តទៀត ។
កម្មវិធីនេះមានការគាំទ្រថវិកាពីអង្គការអភិវឌ្ឍន៍នារីខ្មែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម