មាតិកា
កិច្ចប្រជុំពិភាក្សាអពីយន្តការនិងទម្រង់ប្រមូលទិន្នន័យបង្កបង្កើនផលដំណាំកសិកម្ម តាមZoom Meeting
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
245

ថ្ងៃសុក្រ១៥ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ខែ មិថុនាឆ្នាំ ២០២០ លោកស្រី សែម សុធា អនុប្រធានមន្ទីរ រួមជាមួយ លោកអនុប្រធានមន្ទីរទាំង០២ និងលោក លោកស្រីប្រធាន~អនុប្រធានការិយាល័យជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាអពីយន្តការនិងទម្រង់ប្រមូលទិន្នន័យបង្កបង្កើនផលដំណាំកសិកម្ម តាមZoom Meeting ក្រោមអធិបតីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម។
 ការពិភាក្សា នេះផ្តោតបានឯកភាពលើ៖
១-ដំណាំបន្លែចែកជា៖បន្លែជាផ្លែ-បន្លែជាស្លឹក-ដើម-ផ្កា-បន្លែជាមើម -បន្លែជាគ្រឿងទេស)
២-ដំណាំហូបផ្លែប្រចាំរដូវ (រាយការណ៍ប្រចាំសប្ដាហ៍រួមមានៈ ល្ហុង,ត្រសក់ផ្អែម / មីឡុង,ឪឡឹកនិង ម្នាស់
៣-ដំណាំហូបផ្លែអចិន្ត្រៃយ៍ រាយការណ៍០៣ខែម្ដង
៤- របាយការណ៍ប្រចាំឆ្នាំ គឺយករបាយការណ៍ប្រាំងឆ្នាំចាស់ 
១បូកនឹងរបាយការណ៍វស្សាឆ្នាំថ្មី មិនត្រូវបូកឆ្លងឆ្នាំទៀតទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter