ថ្ងៃអាទិត្យ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ខែ មិថុនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយការិយាល័យជំនាញ បានចុះពិនិត្យនិងជម្រុញការងារ
បង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ របស់ប្រជាកសិករ នៅឃុំស្យា ស្រុកកណ្តៀង។ លោកប្រធានបានសង្កត់ធ្ងន់ដោយលើកបញ្ជាក់ថា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុំយកចិត្តទុកដាក់ថែទាំ និងគ្រប់គ្រងទឹកអោយបានល្អ ប្រើប្រាស់ជីនិងថ្នាំពុលធម្មជាតិ ប្រសើរជាប្រើប្រាស់ជីនិងថ្នាំកសិកម្ម ដែល មិនត្រឹមត្រូវតាមបទបច្ចេកទេស។ហើយជាងនេះទៅទៀត សុំបង្កើនការដាំបន្លែ រយៈពេលខ្លី នៅក្នុងបរិវេណទីធ្លាផ្ទះ និងអាចចិញ្វឹមសត្វបន្ថែមទៀតជាជាងទុកដីទំនេរចោល។ កសិករត្រូវតែខិតខំធ្វើការងារដាំដុះ ចិញ្ចឹមសត្វ ដាំបន្លែ ចិញ្ចឹមត្រី និងធ្វើរោងជីកំប៉ុស្ត ក្នុងមូលដ្ឋាន របស់យើង វាអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន និងអាចកាត់បន្ថយការចំណាកស្រុក ទៅក្រៅប្រទេសបាន។
៚ ភូមិស្អាត ស្រូវល្អ បន្លែសុវត្ថិភាព ចិញ្ចឹមសត្វកើន ជីវភាពធូរធារ ៚
៚ការមិនចំណាកស្រុកធានាបាននូវទប់ស្កាត់ការរីករាលនៃជំងឺកូវីតបាន០១កំរិត៚
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម