មាតិកា
ចុះណែនាំ ដល់ប្រជាពលរដ្ឋដែល ធ្វើស្រែនៅតំបន់១អាស្រ័យផល តំបន់២ នឹងកំណត់អត្តសញ្ញាណ តំបន់១ និង២ អោយបានច្បាស់ ជៀសវាងកុំ អោយឈូសឆាយទន្រ្ទានដីព្រៃលិចទឹកនិងលើកទំនប់ជីកប្រឡាយខុសច្បាប់ ស្ថិតនៅចំណុច ព្រំប្រទល់ឃុំក្បាលត្រាច និងឃុំអន្សារចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ០៨ មិថុនា ២០២០
84

ថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០ ក្រុមការងារដឹកនាំដោយ ឯឧត្តម ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចូលរួម ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កម្លាំងគណៈបញ្ជាការ ឯក ភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក លីវ សេងហ៊ីម អភិបាលស្រុក អភិបាលរងស្រុក លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក 
ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង មេឃុំក្បាលត្រាច ជំទប់ឃុំ យោធាខេត្ត និងមេភូមិត្រពាំងរំដេញ បានចុះណែនាំ ដល់ប្រជាពលរដ្ឋដែលធ្វើស្រែនៅតំបន់១អាស្រ័យផលតំបន់២ នឹងកំណត់អត្តសញ្ញាណ តំបន់១ និង២ អោយបានច្បាស់ ជៀសវាងកុំ អោយឈូសឆាយទន្រ្ទានដីព្រៃលិចទឹកនិងលើកទំនប់ជីកប្រឡាយខុសច្បាប់ ស្ថិតនៅចំណុច 
ព្រំប្រទល់ឃុំក្បាលត្រាច និងឃុំអន្សាចំបក់។

ចំនួនអ្នកចូលទស្សនា
Flag Counter