ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំ និងការចុះត្រួតពិនិត្យវឌ្ឍនៈភាព នៃកម្មវិធីASPIRE ក្នុងខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន តម្រង់ទិសកម្មវិធីASPIRE។ កម្មវិធីនេះដែលមានការចូលរួមពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារនិងទីប្រឹក្សា កម្មវិធីASPIRE ព្រមទាំងមន្រ្តីអង្គការEPDO ដែលមានអ្នកចូលរួម ២៥នាក់/០៤នាក់។
គោលបំណងនៃកិច្ចប្រជុំរួមមានៈ
១.ស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIREកន្លងមក តាមរយៈបទបង្ហាញ
២.ចុះពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងនៅតំបន់ឬទីតាំងអនុវត្តកម្មវិធី
៣.ជម្រុញនិងតម្រង់ទិសក្នុងការអនុវត្តឲ្យស្រប តាមទិសដៅកម្មវិធីនិងប្រកបដោយប្រសិទ្ធភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម