ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រតិភូអមដំណើរបានចុះត្រួតពិនិត្យទីតាំងអនុវត្តសកម្មភាពចំនួន០២៖
(១)បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិកណ្តាល ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រើប្រាស់វិធីសាស្រ្តកិច្ចសន្យាខាងក្រៅ (Contracting Out)ជាមួយអង្គការEPDO។
(២)ក្រុមកសិករផលិតបន្លែសុវត្ថិភាព ក្នុង សហគមន៍អភិវឌ្ឍន៍កសិកម្ម អូរថ្កូវរីកចម្រើន នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមាន កិច្ចសន្យាទិញលក់ បន្លែជាមួយក្រុមហ៊ុនសុវត្ថិភាពខ្មែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម