ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យ ផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីASPIRE បានចូលរួមកម្មវិធី វេទិកានៃអ្នកពាក់ពន្ធ័ច្រើនភាគី (MSP) នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្មវិធីនេះមានការចូលរួមពី ក្រុមទីប្រឹក្សាកម្មវិធីASPIRE អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងារអនុវត្តកម្មវិធី ASPIREស្រុក មេភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំ សមាជិកបណ្តុំអាជីវកម្ម អ្នក លក់ធាតុចូល កសិកម្ម អ្នកប្រមូលទិញផលិតផលកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម