ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរបានចូលរួមក្នុងពិធីចែកគ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវិដ១៩ ដោយមានការចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងស្ថានីយកសិកម្មក្បាលកោះ អាជ្ញាធរភូមិ ឃុំផងដែរ។ការផ្តល់សម្រាប់ដាំដុះបន្លែសុវតិ្តភាពក្នុង០១គ្រួសារទទួលបាន ពូជបន្លែចំនួន០១កញ្ចប់ ស្មើនិង០៤ពូជមានពូជ សណ្តែកគួរ ពូជត្រប់ខ្លីពូជស្ពៃខៀវ ពូជត្រកួនមានដូចជា៖១.ឃុំបឹងកន្ទួត ស្រុកក្រគរ មានចំនួន ១១ភូមិ និងកសិករចំនួន ៧៨២ គ្រួសារ ២.ឃុំកោះជុំ ១០ភូមិ មានចំនួន៤៨០ គ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម