ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ក្ រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក លោក កាំងសុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលសំពៅមាសដោយមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ប៉ុស្តិនគរបាលរដ្ឋបាលឃុំត្នោតជុំ មេភូមិថ្មី ចុះបង្រ្កាបបទល្មើសជលផលធ្វើរបាំងកាត់ស្ទឹងនៅចំណុចអង្គចំទើត ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ បាន០១ករណី
វត្ថុតាង (បំផ្លាញចោល)
- របាំងសាច់អួនប្រវែង ៤០ ម៉ែត្រ
- បង្គោលចំនួន ៣០ ដើម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម