ថ្ងៃព្រហស្បត្តិ៍៦រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមកម្មវិធី វេទិកានៃអ្នកពាក់ពន្ធ័ច្រើនភាគី (MSP) នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណង (១)ផ្សារភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករអ្នកផលិត និងអ្នកប្រមូលទិញ ព្រមទាំងអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផ្តល់សេវាកម្មប្រាក់កម្ចីសម្រាប់ផលិតកម្ម (២)កំណត់បញ្ហាសំខាន់ៗដើម្បីរកដំណោះស្រាយសមស្រប(៣)កំណត់តម្រូវការទីផ្សារដើម្បីឈានទៅរៀបចំផែនការផលិតកម្ម។កម្មវិធីនេះមានការចូលរួមពីក្រុមទីប្រឹក្សាកម្មវិធីASPIRE លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងារអនុវត្តកម្មវិធី ASPIREខេត្ត ស្រុក មេភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំ សមាជិកបណ្តុំអាជីវកម្ម អ្នក លក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញផលិតផលកសិកម្មសរុបប្រមាណ៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម