មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលកម្មវិធីASPIRE អនុវត្តឆមាសទី១ និងទឹសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ១២ មិថុនា ២០២០
73

ថ្ងៃព្រហស្បត្តិ៍៦រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ លោក​ ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកម្មវិធីASPIRE អនុវត្តឆមាសទី១ និងទឹសដៅអនុវត្តបន្ត នៅសាលប្រជុំតូចដែលមានអ្នកចូលរួមសរុប១០នាក់ ក្នុងគោលបំណងពិនិត្យលើលទ្ធផលនៃការអនុវត្ត បញ្ហាប្រឈមនានា និងដំណោះស្រាយ ។លទ្ធផលនៃការរីកចំរើនបានចងក្រងបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ បន្លែ ត្រី ដំណាំស្រូវ និងការភ្ញាស់ត្រី បានចំនួន២៩បណ្តុំ និងបាននឹងកំពុងធ្វើវេទិកាកម្មវិធី វេទិកានៃអ្នកពាក់ពន្ធ័ច្រើនភាគី (MSP)បន្តទៀត។ចំពោះបញ្ហាប្រឈមវិញបានរកឃើញថា ការអនុវតុ្តការរៀបចំបណ្តុំរបស់ខណ្ឌរដ្ឋបាលព្រៃឈើមានលក្ខណៈស្មុគស្មាញ និងសមត្ថភាពអនុវត្តកម្មវិធីនូវមានកំរិត ទាមទារមានការជួយសម្របសម្រួលបន្ថែមពីទីប្រឹក្សាបច្ចេកទេសកម្មវិធី និងអ្នកសម្របសម្រួលថ្នាក់ខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter