នៅរសៀលថ្ងៃសុក្រ៧រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមចុះចែកពូជបន្លែបន្តដោយឥតគិតថ្លៃដល់កសិករនិងកម្មករដែលរងផល ប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព នៅវត្តបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដល់កសិករមកពី១៣ភូមិសរុប១១៨៣នាក់ ដែលរួមមានពូជត្រកួន ត្រប់វែង ប៉េងប៉ោះ និងពូជស្ពៃចង្កឹះ។
ពិធីចែកគ្រាប់ពូជបន្លែនេះមានការចូលរួមពីលោកអភិបាលស្រុកតាលោសែនជ័យ លោកមេឃុំ និងក្រុមការងារក្រសួងហិរញ្ញវត្ថុ និងតំណាងស្ថានីយ៍ពិសោធន៍កសិកម្មក្បាលកោះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម