ថ្ងៃសៅរ៍០៨រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ លោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ដឹកនាំមន្រ្តីក្រោមឱវាទសង្កាត់រដ្ឋបាល. ព្រៃឈើឈើតុំ និងសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួតបានសហការជាមួយនគរបាលប៉ុស្តិ៍ឈើតុំ អាវុធហត្ថប្រចាំឃុំឈើតុំ ព្រមទាំងប្រជាការពារភូមិ បានចុះធ្វើការឈូសរបងដែលប្រជាពលរដ្ឋទន្រ្ទានរំលោភដីព្រៃសហគមន៍ចំបក់ផ្អែម ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ជាលទ្ធផល ក្រុមការងារបានធ្វើការឈូសរំដោះដីបានចំនួន ២ក្បាលដី ដែលមានទំហំ០៨ហិកតា នឹងធ្វើការបោះផ្លាកបានចំនួន៣០ផ្លាកដើម្បីទប់ស្កាត់ការឈូសឆាយដីព្រៃសហគមន៍បន្តទៀត ក្នុងករណី នៅតែមានការរុករានដីព្រៃ ក្រុមការងារនិងចាត់វិធានការណ៍តាមផ្លូវច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម