មាតិកា
ចុះពិនិត្យដីព្រៃលិចទឹកតំបន់៣ ដែលមានប្រជាជន ភូមិទួលទទឹង
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
95

ថ្ងៃអង្គារ៍១១រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ នាយផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាល ស្រុកកណ្តៀង ក្រុមប្រឹក្សាឃុំកញ្ជរ ប្រធានសហគមន៍នេសាទស្រីចឹក បាន ចុះពិនិត្យដីព្រៃលិចទឹកតំបន់៣ ដែលមានប្រជាជន ភូមិទួលទទឹង ១៥ គ្រួសារសុំអាស្រ័យផល 
ដែលពួកគាត់អះអាងថា ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ២០០៦មក។តាមការពិនិត្យជាក់ស្តែង ដីនេះជាដីព្រៃលិចទឹកក្រាស់ ដែល ពួកគាត់ទើបតែលួចទន្ទ្រានឈូសឆាយថ្មីៗតែប៉ុណ្ណោះ ។ក្រុមការងារឯកភាពគ្នា ត្រូវតែដកហូតដីនោះមកវិញ មិនអនុញ្ញាតអោយអាស្រ័យផលឡើយ ។ ហើយនឹងដាំព្រៃលិចទឹកនៅតំបន់នេះក្នុងចុងខែមិថុនា។ បន្ទាប់មកលោក ភុំ វិមល បានដឹក
ជញ្ជូនកូនឈើព្រៃលិចទឹកចំនួន ១០០០ ដើម ដែល បណ្តុះរួចនៅសហគមន៍នេសាទ យកមកត្រៀមដាំនៅឃុំអន្សាចំបក់ នាពេលខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter