ថ្ងៃអង្គារ៍១១រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុកកណ្តៀង បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើនភាគី លើបណ្តុំអាជីវកម្មបន្លែ នៅភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតិយភាព លោក គឺ គឹមណូ អភិបាលនៃគណ:អភិបាលរងស្រុកកណ្តៀង ដែលមានការអញ្ចើញចូលរួមពីសំណាក់ លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ក្រុមប្រឹក្សាឃុំស្វាយលួង លោកទីប្រឹក្សាកម្មវិធីASPIRE ផ្នែកទីផ្សារ ក្រុមអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម អ្នក ប្រមូលទិញ និងប្រជាកសិករ សរុបចំនួន ៤៩ នាក់ ស្រី ២២ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម