ថ្ងៃពុធ១២រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុកបាកាន បានរៀបចំធ្វើវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី លើបណ្តុំអាជីវកម្ម ចិញ្ចឹមគោ នៅភូមិ ព្រៃវាំង ឃុំតាលោ ស្រុក តាលោសែនជ័យ ក្រោមអធិបតីយភាពលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ លោក ឡុង សុជាតិ អភិបាលរងនៃគណ:អភិបាល ស្រុក តាលោសែនជ័យ និងលោក ផល ភក្តី ក្រុមប្រឹក្សាឃុតាលោ និងភ្ញៀវអញ្ចើញ ចូលរួមមកពី អនុប្រធានការិយាល័យបសុព្យាបាល ចំនួន០២ នាក់ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ ប្រសាក់ អ្នកប្រមូលទិញ ក្រុមការងារASPIRE ថ្នាក់ខេត្ត/ស្រុក ក្រុមបណ្តុំអាជិវកម្មចិញ្ចឹមគោ ដែលមានអ្នកចូលរួមសរុបចំនួន ៦១ នាក់ ស្រី ២៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម