ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានរៀបចំកម្មវិធី វេទិកានៃអ្នកពាក់ពន្ធ័ច្រើនភាគី (MSP) សម្រាប់ក្រុមបណ្តុំអាជីវកម្មដំណាំ ដំឡូងមី ដែលមានការចូលរួមគណៈអធិបតី លោក ស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធីASIRE លោក គង់ ចំរើន ចៅសង្កាត់រលាប លោក ផុន មករា មន្រ្តីកសិកម្មខេត្តហើយក្នុងកម្មវិធីនេះមាន ការចូលរួមពីក្រុមការងារកម្មវិធីASPIREក្រុង ភ្នាក់ងារផ្សព្វផ្សាយសង្កាត់ មេភូមិ សមាជិកបណ្តុំ អាជីវកម្ម អ្នកលក់សម្ភារៈកសិកម្ម អ្នកប្រមូលទិញផលិតផលកសិកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ៦០នាក់ ស្រី២២ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម