មាតិកា
សំណេះសំណាលជាមួយភ្នាក់ងារ សុខភាពសត្វភូមិមកពីបណ្តាភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
108

ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យបានដឹកនាំក្រុមកាងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទិរកសិកម្មរក្ខាប្រមាញ់និង នេសាទខេត្តពោធិ៍សាត់ចុះទៅ ស្រុកតាលោសែនជ័យដើម្បី៖
 ១- សួរសុខទុក្ខភ្នាក់ងារសុខភាពសត្វភូមិ ឈ្មោះ តាំ រ  នៅភូមិ សោមសាន្ត ឃុំតាលោ ដែល មានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមក ។
២. ជួបប្រជុំសំណេះសំណាលជាមួយភ្នាក់ងារ សុខភាពសត្វភូមិមកពីបណ្តាភូមិក្នុងឃុំតាលោចំនួន៨នាក់។គោលបំណង ផ្តោតសំខាន់អំពី:ស្ថានភាពជំងឺសត្វ ផែនការត្រៀមចុះចាក់វ៉ាក់សាំងសារទឹក គោ ក្របី   ជម្រុញការចិញ្ចឹមសត្វ បានផ្តល់សម្លាប់មេរោគ មួយចំនួន និងផ្សព្វផ្សាយការសាងសង់ឡជីវឧស្ម័ន  ។ល។  
ក្នុងពេលនេះ មានភ្នាក់ងារសុខភាពសត្វភូមិម្នាក់បានសម្រេចចិត្តសាងសង់ឡជីវ ឧស្ម័ននៅភូមិទទួលជ្រាវ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter