មាតិកា
ប្រជុំផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័ននៅសាលាឃុំបាក់ ចិញ្ចៀន ស្រុកភ្នំក្រវាញ ពោធិ៍សាត់
ចេញ​ផ្សាយ ២០ មិថុនា ២០២០
73

ថ្ងៃសុក្រ១៤រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យ និងជាអ្នកសម្របសម្រួលកម្មវិធីឡជីវឧស្ម័ន រួមជាមួយ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល  និងទទួល បន្ទុករដ្ឋបាលកម្មវិធីឡជីវឧស្ម័ននៃមន្ទីរបានរៀបចំប្រជុំផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័ននៅសាលាឃុំបាក់ ចិញ្ចៀន ស្រុកភ្នំក្រវាញ ពោធិ៍សាត់  ដែលមាន សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាឃុំ ២រូប លោកមេភូមិ ១រូប ស្មៀនឃុំ ១រូបនិងកសិករ៧នាក់ក្នុង ពីភូមិអូប្ញស្សី ក្នងនោះមានស្ត្រី ៣ នាក់ ។ 
បន្ទាប់មកទៅទស្សន:កិច្ចមើលផ្ទះ កសិករ ០១គ្រួសារ ក្នុងភូមិអូរឬស្សីដែលមានឡជីវឧស្ម័ននិងដាំបន្លែដោយប្រើប្រាស់កាក សំណល់ជីធម្មជាតិពីឡជីវឧស្ម័នទទួលផលច្រើននិងបង្កើនប្រាក់ចំណូលជាប្រចាំ ។លទ្ធផល៖  ក្នុងពេលនេះមានអ្នកសម្រេចិត្តសាងសង់ឡជីវឧស្ម័នភ្លាមៗ ០២នាក់ និងអ្នកចាប់អារម្មណ៍ ០១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter