ថ្ងៃសៅរ៍១៥រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុកកណ្តៀង បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើនភាគី លើបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក គឺ គឹមណូ អភិបាលរងស្រុក កណ្តៀង លោក ចេង សំណាង ទីប្រឹក្សាគម្រោង លោក កែវ សុថុល មេឃុំកញ្ជរ ដែលមានការអញ្ចើញចូលរួមពីសំណាក់ ក្រុមអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករ សរុបចំនួន ៥៤នាក់ ស្រី ៣០ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម