ថ្ងៃសៅរ៍១៥រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលព្រៃឈើក្រគរ
លោក ប៉ុល ចាន់ថា បានដឹកនាំមន្ត្រីក្រោមឱវាទ សរព ឈើតុំ សរព បឹងកន្ទួត រួមជាមួយក្រុមការងារចុះជួយឃុំឈើតុំ ប៉ុស្តិ៍នគរបាលឃុំឈើតុំអាជ្ញាធរឃុំ អាវុធហត្ថ ប្រជាការពារ ក្រុមយុវជន ព្រមទាំងសិស្សានុសិស្ស បានចុះធ្វើការដាំកូនឈើ នៅក្នុងដីព្រៃសហគមន៍ចំបក់ផ្អែម ស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។ ជាលទ្ធផល បានធ្វើការកូនឈើបានចំនួន ៨០០ ដើមក្នុងនោះ កូនឈើធ្នង់មានចំនួន ៦០០ ដើម នឹងកូនឈើច្រេស មានចំនួន ២០០ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម