មាតិកា
សកម្មភាព ចុះជំរុញនិងពង្រឹងការចិញ្ចឹមគោ ជា លក្ខណ:គ្រួសារ របស់កសិករ ឈ្មោះ ឡុង សៅ នៅក្នុងភូមិ ព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ មិថុនា ២០២០
205

ថ្ងៃអាទិត្យ១កើតខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យ បានដឹកនាំក្រុមកាងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ចុះជំរុញនិងពង្រឹងការចិញ្ចឹមគោ ជា លក្ខណ:គ្រួសារ របស់កសិករ ឈ្មោះ ឡុង  សៅ នៅក្នុងភូមិ ព្រៃវាំង ឃុំតាលោ ដែលអនុវត្តតាមបច្ចេកទេស ដូចជា: មានការថែទាំជាប្រចាំមានដាំពូជស្មៅចំណីសត្វបានល្អ  មានជំនឿលើការបង្កាត់គោដោយសប្បនិម្មិត។ គ្រួសារកសិករគាត់មានមេគោចំនួន ក្បាល៤ ដែលបានបង្កាត់ដោយសិប្បនិម្មិតជាច្រើនឆ្នាំកន្លងមកហើយ ដែលទទួលបានកូនគោដែលបង្កាត់សិប្បនិម្មិតទទួលបានកូនមានសុខភាពល្អ និងចិញ្ចឹមបឆាប់បានធំល្អចំនួន០៧ក្បាល រួចមកហើយ ក្នុងនោះលក់អស់៤ ក្បាល និងទុកនៅកំពុងចិញ្ចឹមចំនួន   ៣ ក្បាល ។សម្រាប់ជីវភាពរបស់គាត់វិញបានធូរធារបាន០១កំរិត ។

ចំនួនអ្នកចូលទស្សនា
Flag Counter