មាតិកា
ពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិសាត់
ចេញ​ផ្សាយ ២២ មិថុនា ២០២០
183

ថ្ងៃច័ន្ទ២កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០  លោក ឡាយ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលផលផល ព្រៃឈើ និងប្រធាន~អនុប្រធានការិយាល័យជំនាញទាំង១០សរុប៣៥នាក់/ស្រី០៥រូប បានចូលរួមពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិសាត់។ ខ្លឹមសារនៃកម្មវិធីសំណេះសំណាល និងពិភាក្សាការងារ រួមមាន៖១-សេចក្តីរាយការណ៍សង្ខេបស្តីពីសភាពការណ៏ទូទៅវិស័យកសិកម្ម និងការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ។២-ពិនិត្យនិងពិភាក្សាអំពីចំណុចខ្វះខាតដោយផ្អែកលើលទ្ធផលនៃការចុះធ្វើអធិការកិច្ចកន្លងមកនិងការកែតម្រូវ ៣-ការងារអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ និង សេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណនចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អនុក្រឹត្យលេខ១៥៦អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ។
ឯកឧត្តមគណៈអធិបតី និងក្រុមការងារបានសំណូមពរនិងអនុសាសន៏ចំពោះថ្នាក់ដឹកនាំមន្ទីរ៖ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល  អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តី និងប្រកាស លេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី ខេត្ត។រៀបចំសកម្មភាពការងារជារូបភាព ស្តីពីវឌ្ឍនភាពវិស័យសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសរសេរខ្លឹមសារអមខ្លីៗ ឆ្លុះបញ្ចាំងអំពីរូបភាពរួចបញ្ជូនមកឯកឧត្តមរដ្ឋមន្ត្រីក្នុងរបាយការណ៏ប្រចាំថ្ងៃ និង ត្រូវកែលម្អរនូវចំណុចខ្វះខាតក្នុងការងារដឹកនាំ និងគ្រប់គ្រង រួមមាន ការងារបុគ្គលិក និងការងារអភិវឌ្ឍន៍ធនធានមនុស្ស ការងារអធិការកិច្ច និងការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter