មាតិកា
កម្មវិធីសំណេះសំណាល និងពិភាក្សាការងារកសិកម្មជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល
ចេញ​ផ្សាយ ២២ មិថុនា ២០២០
93

ថ្ងៃច័ន្ទ២កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ អមដំណើរជាមួយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ និងប្រតិភូ បានចូលរួម កម្មវិធីសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល និងឯកឧត្តមអភិបាលរងខេត្ត០៤រូប និងនាយករដ្ឋបាលសាលាខេត្តជាជំនួយការ នៅសាលាខេត្ត។ខ្លឹមសារ នៃការពិភាក្សារួមមានៈ
- អំពីចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ដើម្បីកែលម្អរ រួមមាន ៖ -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស និងការងារអធិការកិច្ច និងការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ។
- ស្នើសុំបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្ម សិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិក បំពេញការងារនៅថ្នាក់ក្រោមជាតិ និង-ការងារអនុវត្តសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ លេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការ ស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។
- ស្នើសុំបន្តពិនិត្យ និងចេញដីកាតែងតាំងមន្ត្រីដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅពុំទាន់បានតែងតាំង។
- រដ្ឋបាលខេត្ត និងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទទូល បន្ទុករាជធានី-ខេត្ត ក្នុងករណីមានការងារចាំបាច់ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាសេនាធិការឧ្យក្រសួង និងរដ្ឋបាលខេត្ត។
- សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលនៃ គណអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងតម្លើងនាយខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ជាអនុប្រធានមន្ទីរផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter