មាតិកា
ប្រជុំដើម្បីបូកសរុបរបាយការណ៍សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០និងប្រចាំខែមិថុនា ឆ្នាំ ២០២០និងលើកផែនការសកម្មភាពបន្ត
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
86

ថ្ងៃអង្គារ៍៣កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធីឡជីវឧស្ម័ននៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំប្រជុំដើម្បីបូកសរុបរបាយការណ៍សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០និងប្រចាំខែមិថុនា ឆ្នាំ ២០២០និងលើកផែនការសកម្មភាពបន្តទៀត ដោយមានសមាសភាពចូលរួម :មន្ត្រីមកពីថ្នាក់ជាតិ ០១រូប,ថ្នាក់ខេត្ត ០៣រូប
ភ្នាក់ងារសាងសង់និងអ្នកផ្សព្វផ្សាយប្រើប្រាស់ជីឡ មកបណ្តាស្រុកចំនួន៩នាក់។ជាលទ្ធផលនៃកិច្ចប្រជុំបានបង្ហាញថាៈសាងសង់ឡថ្មីសម្រេចបានចំនួន ១២ឡ ដោយឡែកសម្រាប់ ខែមិថុនា ២០២០ ចំនួន ៥ ឡនិង សង់រោងជី  បានចំនួន ៦ កន្លែង។ចំពោះកិច្ចប្រជុំឡជីវឧស្ម័នបានចំនួន១៤លើក បណ្តុះបណ្តាលអ្នកប្រើប្រាស់ឡចំនួន០២វគ្គ និង ជាងបណ្តាញបាន០១វគ្គ។

ចំនួនអ្នកចូលទស្សនា
Flag Counter