ថ្ងៃពុធ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារចម្រុះដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកកណ្តៀងមានការចូលរួមពីសង្កាត់រដ្ឋបាលជលផលកណ្តៀង
និងយោធាស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក នគរបាលប៉ុស្តិ៍ បានចុះបង្រ្កាបបទល្មើសជលផលនៅចំណុចជ្រោយវែងដល់ចំណុចកោះខ្មោចក្នុងភូមិកោះក្អែកឃុំ រាំងទិលស្រុក
កណ្តៀងបាន០១ករណី វត្ថុតាងមាន៖របាំងស្បៃមុងចំនួន ០២ ខ្សែនិងសាច់ស្រលាញ០៥ខ្សែ ប្រវែងសរុប ១.២៦០ ម៉ែត្រ, ក្បាលបរ ចំនួន០១ក្បាល,ក្បាលអ៊ុយចំនួន ០៨ ក្បាល,បង្គោលចំនួន ៩៧០ ដើម និងបានចាក់លែង ត្រីចំរុះទំងន់ ២៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម