ថ្ងៃអង្គារ៍៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ លោកប្រធានមន្ទីរ បានចូលកិច្ចប្រជុំជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយបញ្ហាទំនាស់ប្រជាជនខេត្តកំពង់ឆ្នំាងមកទន្រ្ទានដីព្រៃនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមដោយប្រតិភូ ដឹកនំាដោយ អភិបាលខេត្តកំពង់ឆ្នំាង ,ប្រធានមន្ទីរសូរិយោដីខេត្តកំពង់ឆ្នំាង,ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នំាង ,អភិបាលស្រុកបរិបូរណ៍ ,ក្រុមប្រឹក្សាស្រុកបរិបូរណ៍ និងមេឃុំទំាង៤ចូលរួមផងដែរ។ចំពោះការរំលោភដី ចំនួន ១ ៣០២ហិចតា ហើយ អជ្ញាធ័រ ខេត្តពោធិ៍សាត់ សម្រេច
អោយតែចំនួន ៤៩៥ ហិចតា តែប៉ុណ្ណោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម