មាតិកា
ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិករ អ៊ុន លក្ខិណា ភូមិជ្រែង ឃុំស្វាយលួង ស្រុកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
144

ថ្ងៃព្រហស្បត្តិ៍៥កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យការដាំដុះដំណាំរដូវវស្សាឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ ការងារដាំដុះបន្លែចម្រុះ នៅទូទាំងខេត្តពោធិ៍សាត់ដាំបានសរុបចំនួន ២៧៣ហិកតា ស្មើនឹង ៦៨,៦០%នៃផែនការ ៣៩៨ហិកតា។តាមការផ្តល់ព័តមានរបស់កសិករឈ្មោះ អ៊ុន លក្ខិណា ភេទស្រី រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកណ្តៀង ខេត្តពោធិ៍សាត់ គាត់បានធ្វើការដាំដុះដំណាំបន្លែបាន៤ដងក្នុង១ឆ្នាំ (ត្រប់ ត្រសក់ ស្ពៃ និងខាត់ណាផ្កា...) ហើយទទួលចំណូលប្រហែល ៣០,០០០,០០០រៀល លើផ្ទៃដីដាំដុះប្រហែល ៣០អា ។  ចំពោះបន្លែដែលគាត់ផលិតបានទៅបោះដុំ ផ្សាភូពុយ ពោធិ៍សាត់ ប្រភេទបន្លែល្អលេខ១ និងសេសសល់លក់ដោយខ្លួនឯង។ជាក់ស្តែងក្នុង០១ថ្ងៃត្រសក់លក់បានបរិមាណ១០០គ.ក្រ-១៣០គ.ក្រ ក្នុងតំលៃ២ ០០០រៀល (បោះដុំ) ននោងនិងត្រឡាចជាមធ្យម ២២០០រៀល/១គ.ក្រ។ ដោយឡែកលទ្ធផលការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ឧស្សាហកម្មគ្រួសារ ត្រឹមឆមាសទី១ សម្រេចបានៈដំណាំរួមផ្សំ និសាកវប្បកម្មគ្រួសារកសិករ អនុវត្តបានសរុប៤៣៥ហត ស្មើ ៧២,៣៨%ផែនការប្រចាំឆ្នាំ ៦០១ហ.ត ក្នុងនោះបន្លែគ្រប់មុខ២៧៣ហិកតា,ឳឡឹក៧៩ហិកតា,ម្ទេសគ្រប់ប្រភេទ៥ហិកតា,ល្ពៅ៣៣ហិកតា,ម្នាស់១០ហិកតានិង ដំឡូងជ្វា ៣៨ហិកតា និង ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន១៩  ០៧៣ហត ស្មើ ៩៦,៧៨%ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត ក្នុងនោះដំឡូងមី ១៥ ៤១៦ ហិកតា,ពោតក្រហម២ ១២៣ហិកតា,ពោតស ២២៥ហិកតា,អំពៅ ១៦៨ហិកតា, ដំណាំល្ង ១៣៣ហិកតា,សណ្តែកដី៣៤១ហ.ត,សណ្តែកបាយ២១៨ហ.ត,សណ្តែកអង្គុយ១៥៤ហ.ត,សណ្តែកសៀង៥១ហ.ត,ត្រាវ៦៧ហ.ត,សាគូ៦០ហ.ត,ខ្ញី៤៥ហ.តនិងរមៀត ៧២ហិកតា។
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០នៅខេត្តពោធិ៍សាត់វិញ សម្រេចបានភ្ជួររាស់ដីសរុប ចំនួន ១០៤ ០៨១ហ.ត (គ្រឿងយន្ត១០៤ ០៨១ហ.ត និងដោយគោក្របី០០ហ.ត។ធ្វើការសាបព្រួសបានចំនួន៨៥ ៦៥១ហ.តស្មើនឹង៧៤,៤៨%នៃផែនការ១១៥ ០០០ហ.តក្នុងនោះមានស្រូវស្រាល ៤៧ ៩៤៤ ហ.ត ស្រូវកណ្តាល ២៥ ៧៥២ ហ.ត ស្រូវធ្ងន់៩ ៣១២ ហ.ត ស្រូវចំការ៨៨៣ហ.តនិងស្រូវឡើងទឹក១៧៦០ហ.ត។

ចំនួនអ្នកចូលទស្សនា
Flag Counter