ថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដឹកនាំដោយ លោកស្រី សែម សុធា អនុប្រធានមន្ទីរ និងលោក ហៃ ធូរ៉ា បានជួបពិភាក្សានឹងផ្តល់យោបល់លើកិច្ចប្រជុំស្តីពីការសិក្សាអំពីការជំរុញវិស័យកែច្នៃផលិតកសិកម្មនៅកម្ពុជាជាមួយក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សេដ្ឋវិទូ)០៤នាក់ ដោយមានការចូលរួមពី លោក លោកស្រី នាយរងខណ្ឌរដ្ឋបាលជលផល ព្រៃឈើ និង ប្រធាន អនុប្រធានការិយាល័យ ជំនាញពាក់ព័ន្ធក្នុងគោលបំណងសិក្សាបន្ថែមលើដំណាំកសិ-ឧស្សាហកម្មដែលមានសក្កានុពលក្នុងខេត្តពោធិ៍សាត់ពីបំរែបំរួលនិន្នាការការ ព្យាករណ៍តំលៃកសិផល និងការកែច្នៃ បញ្ហាប្រឈមទាក់ទងការផលិត ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម ខ្សែច្រវ៉ាក់ទីផ្សារលើដំណាំ ដំឡូងមី-ពោតក្រហម-កៅស៊ូ-ស្វាយ-ស្វាយចន្ទីរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម