ថ្ងៃច័ន្ទ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលរួមជាមួយ លោក នាយផ្នែកជលផលក្រគរ សហការជាមួយ កងកំលាំងយោធាខេត្ត ប៉ូលីសអធិការដ្ឋានស្រុកកណ្ដៀង សហគមន៍នេសាទ បានចុះត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុក កណ្ដៀង បានប្រទះឃើញជនសង្ស័យកំពង់ប្រព្រិត្តបទល្មើសនេសាទ ដោយអួនអូសដៃ ក្នុងរដូវបិទនេសាទ។វត្តុតាង អួនអូសដៃ ៣វង់ មួយវង់ប្រវែង ៩០ម -១០០ម៉ែត្រ ,កាណូតស្មាច់ (កាវ៉ា)ចំនួន ៣គ្រឿង។ចំពោះជនសង្ស័យចំនួន ៩ នាក់(ស្រី ២ នាក់) រស់នៅភូមិទួលទទឹង ឃុំកញ្ជរ សមត្តកិច្ចបានធ្វើកិច្ចសន្យា អប់រំ ណែនាំ បញ្ឈប់ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងឲ្យវិលត្រលប់ទៅ លំនៅដ្ឋានវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម