ថ្ងៃច័ន្ទ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមអធិបតីភាព ក្នុងកិច្ចប្រជុំជ្រើសរើស និងបោះឆ្នោត ប្រធានបណ្តាញសមាគមនារីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោកស្រី សែម សុធា អនុប្រធានមន្ទីរ និងជាប្រធានបណ្តាញដែលត្រូវចូលនិវត្តន៍នៅចុងខែកក្កដា ឆ្នាំ ២០២០ ដែលមានអញ្ជើញពីសមាជិកបណ្តាញសមាគមនារីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទសរុបចំនួន ២១ នាក់ ។ ក្រោយពីបានពិនិត្យលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានបណ្តាញ គឺទទួលបានសំលេងច្រើនលើសលប់ ជាប្រធានបណ្តាញ គឺលោក ស្រី សួង កញ្ញា និងអមដោយ អនុប្រធានបណ្តាញ០២រូប គឺលោកស្រី អ៊ុក សុទ្ធា និង លោកស្រី ជ័យ ចន្នី ។ចំពោះការជ្រើសរើស ប្រកបដោយតម្លាភាព និងមានការឯកភាពទាំងស្រុងពីសមាជិកទាំងអស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម