ថ្ងៃច័ន្ទ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកណ្តៀងដឹកនាំដោយលោក ហម ណារិន បានសហការជាមួយផ្នែកសឹករងស្រុកកណ្តៀង បរិស្ថាន បានចុះរុះរើបំផ្លាញចោលនូវឧបករណ៍លូស្បៃមុងនៅចំណុចក្រឡុកចាន់លមស្ថិតនៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀងអនុវត្តបាន១ករណីបំផ្លាញចោលនៅនឹងកន្លែងលូស្បៃមុងចំនួន ១២មាត់ ,របាំងស្បៃមុងប្រវែង១២០០ម៉ែត្រ ,បង្គោលចំនួន៧៥០ដើម និង ចាក់លែងត្រីចំរុះទម្ងន់៥គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម