មាតិកា
សកម្មភាព ចុះស្រង់តំលៃទីផ្សា បន្លែក្នុងផ្សារធំថ្មីពោធិ៍សាត់ និងផ្សារភូពុយ
ចេញ​ផ្សាយ ២៩ មិថុនា ២០២០
130

ថ្ងៃច័ន្ទ១០កើត ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារទីផ្សារនៃមន្ទីរកសិកម្មបានចុះស្រង់តំលៃទីផ្សា បន្លែក្នុងផ្សារធំថ្មីពោធិ៍សាត់ និងផ្សារភូពុយ  យើងសង្កេតឃើញថាបន្លែដែលផលិតដោយកសិករផ្ទាល់ក្នុងខេត្តពោធិ៍សាត់មានតំលៃសមរម្យ អាចទទួលយកបាននិងអាចរកប្រាក់ចំណូលបានច្រើនជាងមុន។ចំពោះតំលៃផលិតផលបន្លែតាមទីផ្សារួមមានៈឆៃថាវ ២.០០០៛/១គ.ក្រ,ម្រះ ២.៨០០៛/១គ.ក្រ,ស្ពៃក្ដោប ៣.០០០៛/១គ.ក្រ,ខាត់ណាដើម៥.០០០៛/គ.ក្រ ,ត្រសក់ ២.០០០៛/គ.ក្រ,សាលាដ៍ ១២.០០០៛/គ.ក្រ,ប៉េងប៉ោះ៣.៥០០៛/គ.ក្រ,សណ្ដែកកួរ ៣.០០០៛/គ.ក្រ,ត្រគួនចិន ៣.០០០៛/គ.ក្រ,ស្ពៃតឿ៤.៥០០៛ /គ.ក្រ និងស្ពៃចង្កឹះ ៤.០០០៛/គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter