មាតិកា
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះចាក់វ៉ាក់សាំងសារទឹក គោ ក្របីនៅ ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ កក្កដា ២០២០
112

 ថ្ងៃពុធ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីលើកកំពស់វិធានការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺសារទឹកគោ-ក្របីក្នុងរដូវវស្សា ក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះចាក់វ៉ាក់សាំងសារទឹក គោ ក្របី ជូនប្រជាពលរដ្ឋ បានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក សំ ណារិទ្ធ អភិបាលនៃគណៈស្រុកតាលោសែនជ័យ, ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ-ក្របីជាច្រើនគ្រួសារ ។គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ក្នុងខេត្តមានគោ-ក្របីសរុប១២ ៩៥៩ក្បាល ដោយឡែកក្នុងឃុំផ្ទះរុង មានគោ-ក្របីសរុប ចំនួន ៣ ៧២១ក្បាល (ក្របីចំនួន៤១០ក្បាល) និងចាក់វ៉ាកសាំងសរុបចំនួន៣៨៧ក្បាល ក្នុងនោះមានក្របី១៤ក្បាល។  ក្នុងខេត្តពោធិ៍សាត់ទាំងមូលមាន គោ-ក្របីសរុបចំនួន១២៨ ២៨៩ក្បាល ធៀប និងឆ្នាំ២០១៩ កើន២% ជ្រួកសរុបចំនួន៣០ ៣៨៥ក្បាល ធៀបនិងឆ្នាំ២០១៩ កើន២,៨%និងបក្សីសរុប១ ៧២០ ៥៥៣ ក្បាល ធៀបនិងឆ្នាំ២០១៩ កើន៧% ជារួមបើប្រៀបធៀប (គោ~ក្របី~ជ្រូក និងបក្សីកើន ៦,៦% បើគិតជាសាច់កើន៣%។ ចំណែកការងារបង្កាត់គោសិប្បនិមិត្តចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០២០ សម្រចបានចំនួន២ ៤១៥មេ កូនកើតបាន១ ៥៣០ក្បាល (ញី ៨៧៥ក្បាល) និងក្នុងខេត្តបានចំនួន១ ៧២០មេ កូនកើតបាន
 ១ ២១៣ (ញី ៦៩១ក្បាល)។ ចំពោះសិប្បនិម្មិត្តជ្រូកវិញចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០២០  សម្រេចបាន ចំនួន៩ ៤២១មេ កូនកើត បាន៦៧ ៣០៣ក្បាល (ញី ៣២ ៨៣៧ក្បាល) បើគិតត្រឹមឆមាសទី១ ឆ្នាំ ២០២០ សម្រេចបាន១៤៣ មេ កើតកូនបាន៩២១ ក្បាល(ញី៥៤៨ក្បាល)។

ចំនួនអ្នកចូលទស្សនា
Flag Counter