មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ចុះចែកពូជបន្លែនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ០៤ កក្កដា ២០២០
122

ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២០៖ ដើម្បីឆ្លើយតបនឹងអនុសាសន៍ និងការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើវិធានការត្រៀមបម្រុងស្បៀងអាហារ ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលមាន ផលប៉ះពាល់ជាសកលបង្ករដោយជម្ងឺកូវីដ-១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកម្ម រុក្ខាប្រមាញ់ 
និងនេសាទខេត្តពោធិ៍សាត់ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចែកពូជបន្លែនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ដល់កសិករចំនួន ១៦០គ្រួសារ មកពី៦ភូមិគឺ ភូមិកំពែង ភូមិអូរស្រាវ ភូមិព្រងិល ភូមិស្វាយប៉ាក ភូមិបាក់ត្រា ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយក្នុង១គ្រួសារ បានទទួល គ្រាប់ត្រកួន ០,៥គ.ក្រ ស្ពៃ០១កញ្ចប់ ១០ក្រាម និង ផ្ទី ១កញ្ចប់ ១០ក្រាម សរុបទាំងអស់គ្រាប់ត្រកួន ៨០គ.ក្រ  និង(ស្ពៃ និងផ្ទី )ចំនួន ៣២០ កញ្ចប់ ស្មើ ១,៦គ.ដើម្បីជម្រុញផលិតបន្លែសុវត្ថិភាពឲ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងទីផ្សារក្នុងស្រុក ព្រមទាំងជំនួសការនាំចូល បន្លែពីខាងក្រៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter