មាតិកា
វេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្ម្មដំណាំខ្ញី នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ កក្កដា ២០២០
113
ថ្ងៃច័ន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០៖ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាល ព្រៃឈើ បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្ម្មដំណាំខ្ញី នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ដោយមាក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត លោកមេឃុំស្វាយសរ ក្រុមអ្នក ប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករ សរុបចំនួន ៤២ នាក់ ស្រី៣០ នាក់។កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សានិង ដោះស្រាយ បញ្ហាប្រឈមនានាពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បណ្តុំខ្ញី បាន ដំណើរការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការ បានរកឃើញបញ្ហាជួបចំនួន ០៤ គឺ ១.ទឹកស្រោពស្រព
២.ទីផ្សារផលិតផល ៣.ដើមទុន និង៤.បច្ចេកទេសដាំដុះ។
ប៉ុន្តែក្រុមការងារបានដោះស្រាយដោយមាន អ្នកប្រមូលទិញ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ចំពោះពូជនិងបច្ចេកទេសផលិត ខណ្ឌរដ្ឋបាលព្រៃឈើ និងផ្តល់ជូនតាមសំណើរ។ ដោយឡែកចំពោះធាតុចូល ដូចជា ជីកសិកម្ម ថ្នាំកសិកម្ម មានអ្នកផ្គត់ផ្គង់ ដោយអាចទិញជំពាក់បានប៉ុន្តែ មានហេតុផលសមរម្យ។ ជាពិសេសបញ្ហាទឹកស្រោពស្រព អាជ្ញាធ័រ ឃុំ និងស្រុក នឹងរៀបចំសំណើរស្នើសុំពីអ្នកពាក់ព័ន្អ។
ជាគំនិតយោបល់ ដល់ក្រុមអាជីវកម្មបណ្តុំអាជីវកម្មដូចជាៈ
១.ដាំបន្លែ ដែលឆាប់បានប្រមូលផល នៅជុំវិញផ្ទះ ឬដីទំនេរដែលអាចដាំបាន និងអនុវត្តការដាំតាមបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់ជីធម្មជាតិ ថ្នាំពុលធម្មជាតិ ក្នុងករណីប្រើប្រាស់ជីគីមី
សុំប្រើប្រាស់តិចតួច ។
២.ក្នុងករណីខ្វះដើមទុន និងមានបំណងខ្ចីពីធនាគារឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវគិតគូរឱ្យបានច្បាស់លាស់ដោយផ្អែក លើទំហំទឹកប្រាក់~ រយៈពេលខ្ចី~សមត្ថភាពសង ~លទ្ធភាពនៃការអនុវត្ត ~កក្តាហានិភ័យផ្សេងៗ
៣.ធ្វើបច្ចុប្បន្នភាពអ្នកផលិតពិតប្រាកដ និងត្រូវមានសាមគ្គីភាព និងការចែករំលែក បទពិសោធន៍
៤.ត្រូវមានការជួយគាំទ្រពីខណ្ឌរដ្ឋបាលព្រៃឈើ ចាំបាច់
ចំនួនអ្នកចូលទស្សនា
Flag Counter