ថ្ងៃច័ន្ទ១រោចខែអាសាឍឆ្នាំជូតទោសក័ពស២៥៦៤ត្រូវ និងថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២០ ក្រុមមន្រ្តីទទួលបន្ទុកដំណាំបន្លែប្រចាំស្រុកកណ្តៀងបានចុះពិនិត្យចំការបន្លែរបស់កសិករ ឈ្មោះ ផែ រ៉េត នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំការគាត់មានដំណាំសាលាដ ទំហំ៤អា ប្រមូលផលបាន ១.០០០ដុំ លក់ក្នុងតម្លៃ២.000រៀល/១ដុំ មានឈ្មួញមកទិញដល់ចំការផ្ទាល់។ដោយឡែកដំណាំ ត្រប់វែង ទំហំ១០អា (កំពុងថែទាំ) និងដំណាំត្រសក់ ទំហំ ៧អា កំពុងប្រមូលផលគិតមកដល់ថ្ងៃនេះ ត្រសក់គាត់ប្រមូលបាន១០ លើក ហើយ ក្នុង១លើក ប្រមូលផលបានជាមធ្យម ៧០គ.ក/១លើក លក់ក្នុងតម្លៃ១.១០០រៀល/១គ.ក ឈ្មួញមកប្រមូលទិញដល់ផ្ទះ។ កសិករ បានលើកបន្ថែមថាកាលពីមុនលើផ្ទៃដីដដែលនេះគាត់ដាំត្រសក់បានសរុប១.៥៤០គ.ក លក់ក្នុងតម្លៃជាមធ្យម ១.០០០រៀល/១គ.ក ទទួលបានចំណូល ១.៥៤០.000រៀល ចំណេញសរុប ៩៤០.០០០រៀល ក្នុង០១វគ្គ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម