មាតិកា
កិច្ចប្រជុំស្តីអំពី ដីធ្លីសម្បទានសង្គមកិច្ច (ស.ជ.ណ)នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំ ដោយ ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
114

ថ្ងៃច័ន្ទ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិ~ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំស្តីអំពី ដីធ្លីសម្បទានសង្គមកិច្ច (ស.ជ.ណ)នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំ ដោយ ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ មន្ត្រីជំនាញដីធ្លីថ្នាក់ខេត្ត លោក អភិបាលរងស្រុកក្រគរ និង លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋមកពីភូមិក្បាលដំរី និងមកពីខេត្តកំពង់ឆ្នាំង ដែលមកទន្រានដី សរុបប្រមាណ១០០នាក់ផងដែរ។ កម្មវិធីនេះ ឯកឧត្តម ប្រធានក្រុមការងារ បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲបានជ្រាបកាន់តែច្បាស់ ពីច្បាប់ភូមិបាល និងដោះស្រាយបញ្ហារដីធ្លីផ្សេងៗដែលពាក់ព័ន្ធនៅទីនោះផ្ទាល់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter