មាតិកា
ចុះ ពិនិត្យចំការបន្លែ ដើម្បីណែនាំពីការងារដាំដុះតាមបច្ចេកទេស GAP ដល់កសិក ឈ្មោះ គា វណ្ណា ភេទ ស្រី នៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
114

ថ្ងៃអង្គារ៍២រោច ខែអាសាឍ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០២០ក្រុមការងារដំណាំបន្លែ ស្រុកបាកាន បានចុះ ពិនិត្យចំការបន្លែ ដើម្បីណែនាំពីការងារដាំដុះតាមបច្ចេកទេស GAP  ដូចជាការផ្សំនិងប្រើបាស់ ថ្នាំពុលផ្សំពីធម្មជាតិ ដើម្បីសម្លាប់ និងបណ្តេញសត្វល្អិត បំផ្លាញដំណាំ  ការកាត់ស្លឹកឫ ដកដើមដែលកើតជម្ងឺចោល ការជ្រើសរើសពូជតម្រូវតាម ទីផ្សារ ការប្រមូលផល ការវេចខ្ចប់ ការដឹកជញ្ចូន និងការទំនាក់ទំនងទីផ្សារបន្លែ ទៅដល់កសិករ ឈ្មោះ គា វណ្ណា ភេទ ស្រី នៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ដោយ
គាត់បានដាំត្រសក់ លើផ្ទៃដីទំហំ សរុប ៤០ អា បានចំណាយ
ថវិកាលើការដាំសរុប ចំនួន ៣ ៨៦០ ០០០ រៀល ក្នុងការផលិត បន្លែ ត្រសក់ លើកទី១ ប៉ុន្តែក្រោយការដាំរយៈពេល ៣០ ទៅ ៣៥ ថ្ងៃបានប្រមូលផល ។ចំពោះទិន្នផលសរុប៩ ១៦០ គ.ក្រ និងលក់បានតម្លៃជាមធ្យម ពី ១០០០៛~១២០០ ៛ /១គ.ក្រ គិតចំណូលបាន សរុប ចំនួន ១០ ០៧៦ ០០០ រៀល និងចំណេញសុទ្ធសរុបចំនួន ៦ ២១៦ ០០០ រៀល ។
ចំណែកការតម្លើងនិងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកមួយដង ដាំបាន២ ទៅ ៣លើក។

ចំនួនអ្នកចូលទស្សនា
Flag Counter