មាតិកា
ស្ថានភាពការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
115

ថ្ងៃអង្គារ៍២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទី និង សហការី បានចុះពិនិត្យស្ថានភាពដំណាំស្រូវរដូវវស្សា ឆ្នាំ ២០២០ នៅភូមិ លលកស សង្កាត់លលកស ក្រុងពោធិ៍សាត់ សង្កេតឃើញថា មានសភាពលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ មិនមានជំងឺនិង សត្វល្អិតបំផ្លាញទេ។
ក្នុងខេត្តពោធិ៍សាត់នារដូវវស្សាឆ្នាំ២០២០ ឃើញថាល្បឿននៃការដាំដុះដំណាំស្រូវវស្សារបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ និងទាន់ពេលវេលាល្អ។ 
ដោយយោងតាមរបាយការណ៍ពីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពភាពកសិកម្ម បានឲ្យដឹងថា៖ គិតមកត្រឹមថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារកសិករ សម្រេចបានដូចខាងក្រោម៖
១) ការងារបង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានភ្ជួររាស់ដីសរុបចំនួន ១២១ ២៩៩ ហ.ត ដោយបាន       ប្រើប្រាស់គ្រឿងយន្ត ១២១ ១៥៥ ហ.ត  និងដោយគោក្របី ១៤៤ ហ.ត ។ សាប ព្រួស ស្ទូងនិងបុកដាំបានចំនួន ១០២ ៨១៩ ហ.ត ស្មើនឹង ៨៩,៤១% នៃផែនការ ១១៥ ០០០ ហ.ត ក្នុងនោះមានស្រូវស្រាល ៥៤ ៧៨៤ ហ.ត ស្រូវកណ្តាល ៣៣ ៧៣២ ហ.ត ស្រូវធ្ងន់ ១១ ៦៦០ ហ.ត ស្រូវចម្ការ ៨៨៣ ហ.ត និងស្រូវឡើងទឹក ១ ៧៦០ ហ.ត។
២) ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ អនុវត្តបានសរុប ៤៨៩ ហត ស្មើ ៨១,៣៦% ផែនការប្រចាំឆ្នាំ៣៩៨ ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣១៧ ហិកតា, ឳឡឹក ៨៨ ហិកតា, ម្ទេសគ្រប់ប្រភេទ ៥ ហ.ត, ល្ពៅ ៣៣ ហ.ត, ម្នាស់ ៧ ហ.ត និង ដំឡូងជ្វា ៣៩ ហ.ត។
៣) ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ២០ ៣០៤ ហ.ត ស្មើនិង ១០៣,០៣% ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត ក្នុងនោះដំឡូងមី ១៦ ៤៣៩ ហ.ត , ពោតក្រហម ២ ១២៣ ហ.ត, ពោតស ២៤២ ហ.ត , អំពៅ ១៦៩ ហ.ត, ដំណាំល្ង ១៣៣ ហ.ត, សណ្តែកដី ៤០៣ ហ.ត, សណ្តែកបាយ ២២៩ ហ.ត, សណ្តែកអង្គុយ ១៥៨ ហ.ត, សណ្តែកសៀង ៥១ ហ.ត, ត្រាវ ១២០ ហ.ត, សាគូ ៦០ ហ.ត, ខ្ញី ៤៥ ហ.ត និងរមៀត ១៣២ ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter