ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយកងកំលាំងប្រដាប់អាវុធខេត្ត និងបរិស្ថាន ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចកំពង់លួងដល់កំពង់ប្រាក់ ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ជាលទ្ធផល បាន០១ករណី វត្ថុតាង (បំផ្លាញចោល)៖ របាំងស្បៃមុងចំនួន ៤ ខ្សែ ប្រវែង៨៥០ម៉ែត្រ,លូកងស្បៃមុងចំនួន ០៧ មាត់,បង្គោលចំនួន ២៨០ ដើម និង ចាក់លែង ត្រីចំរុះទំងន់ ១៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម