មាតិកា
សកម្មភាព ចុះពិនិត្យ ស្ថានភាពទូទៅនៃការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ របស់ កសិករឈ្មោះ សុភាព នៅក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ កក្កដា ២០២០
104

ថ្ងៃពុធ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យ ស្ថានភាពទូទៅនៃការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ របស់ កសិករឈ្មោះ សុភាព នៅក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កសិករបានបញ្ជាក់ទៀតថា សកម្មភាពចាប់ផ្តើមប្រកបរបរចិញ្ចឹមត្រីអណ្តែងជាលើកដំបូង អនុវត្តលើទំហំស្រះ៣,៥មx៦ម ជម្រៅ ២,៥ម និងដាក់កូនពូជចំនួន ២៥គ.ក្រ ស្មើនឹង ៥.៧៥០កូន ក្នុងតម្លៃ ២៣.០០០រៀល/គ.ក្រ ។ចំពោះ កូនត្រីដែលគាត់បានដាក់ចិញ្ចឹម គាត់បានទិញពូជពីអ្នកភ្ញាស់កូនលក់ចែកចាយនៅស្រុកក្រគរ។ ការចិញ្ចឹមត្រីអណ្តែងនេះចាប់ដាក់កូនពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ហើយមកទល់ពេលនេះ ត្រីអណ្តែងអាចប្រមូលផលបាន និងលក់បណ្តើៗហើយ ដោយលក់តម្លៃដុំ ៦.០០០រៀល/គ.ក្រ និងលក់រាយក្នុងតម្លៃ ៧.០០០រៀល/គ.ក្រហើយភាគច្រើនអតិថិជនដែលអ្នកមកទិញ គឺជាអ្នកខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ចំណីដែលគាត់ប្រើ ឲ្យត្រីស៊ីប្រចាំថ្ងៃជាប្រភេទចំណីស្រាប់ ដែលមានតម្លៃ ៧.៨០០រៀល/គ.ក្រ (ប្រូតេអ៊ីន៣០%) សម្រាប់កូនត្រីនៅពេលដាក់ដំបូង ប្រភេទទំហំ ៦លី និង ១០លី សម្រាប់ត្រីធំ។ជាចុងក្រោយ គាត់បានបញ្ជាក់ថាមុខរបរចិញ្ចឹមត្រីអណ្តែងនេះ ជាមុខរបរមួយបន្ថែមទៀតសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសាររបស់គាត់ ក៏ដូចជាលើកស្ទួយជីវភាពប្រចាំថ្ងៃ ហើយក៏ជាប្រភេទត្រីដែលងាយស្រួលក្នុងការចិញ្ចឹមផង ឆាប់លូតលាស់ និង មានតំលៃទីផ្សា។

ចំនួនអ្នកចូលទស្សនា
Flag Counter