ថ្ងៃពុធ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក សឹម សុផែងភ្នាក់ងារសាងសង់ឡជីវឧស្ម័ន បានចុះតាមផ្ទះកសិករមានចិញ្ចឹមគោ ក្របី នៅភូមិបឹងប្រិ៍យ ឃុំត្រពាំងជង ស្រុកបាកាន ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍មានឡជីវឧស្ម័នប្រើប្រាស់ និងគោលការណ៍ និងការឧបត្ថម្ភពីកម្មវិធី ដោយបានជួបកសិករចំនួន១១ គ្រសារ ក្នុងនោះស្ត្រី ០៥នាក់ ។ កសិករទាំងអស់ ចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់ឡជីវឧស្ម័នប៉ុន្តែមិនទាន់ថវិកាគ្រប់គ្រាន់នៅឡើយ។ជាលទ្ធផលមានអ្នកស្ម័គ្រចិត្ត០១នាក់ សម្រាប់ការងារសាងសង់ឡ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម