ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ រួមជាមួយក្រុមការងារ បានចូលរួម កិច្ចប្រជុំប្រមូលឯកសារពាក់ព័ន្ធបញ្ហាដីរដ្ឋក្នុងតំបន់ព្រៃដែលនៅសេសសល់ក្នុងភូមិសាស្ត្រពោធិសាត់ក្រោមអធិបតីភាពឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ នៅរដ្ឋបាលសាលាខេត្ត។ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចៈ១-ខណ្ឌនិងផ្នែករដ្ឋបាលព្រៃឈើត្រូវរាយការណ៍ពាក់ពន្ធ័ដីគំរបព្រៃឈើត្រូវរាយការណ៍ពាក់ពន្ធ័ដីគំរបព្រៃឈើ២០០២ដែលបានការកាន់កាប់ដោយប្រជាជនយូរឆ្នាំ អាស្រ័យផលដើម្បីស្នើសុំឆ្វៀលចេញ ២-កំណត់អោយបានច្បាស់ពីដីព្រៃណាដែលមានការកាន់កាប់ អាស្រ័យផលយូរមិនបានកាត់ក្នុងសារាចរ០១ឆ្នាំ២០១៣និងកំណត់ដីណាដែលបានបង្វែរពីគំរបព្រៃ២០០២ទៅជាព្រៃសហគមន៍ព្រៃឈើអោយបានច្បាស់ ៣-កំណត់ការទន្ទ្រានដីព្រៃឈើថ្មីៗ ដើម្បីចាត់វិធានការណ៍ និងដកហូតដើម្បីធ្វើការចុះបញ្ចីដីរដ្ឋជាចាំបាច់ ៤-ពិនិត្យនិងរៀបចំផែនទីគំរបព្រៃឡើងវិញអោយបានច្បាស់លាស់ជាពិសេសតំបន់ប៉ែកខាងក្រោមថ្នល់ដែលមានការកាន់កាប់ដោយប្រជាពលរដ្ឋយូរឆ្នាំ។ចំណែកឯបញ្ហាដែលនៅសេសសល់ពីបទបញ្ជា០០១ត្រូវទុកដោយឡែកសិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម